Monday, October 28, 2019

របាយការណ៍ប្រចាំថ្ងៃ

ក្រុមហ៊ុនសាជីវកម្ម ពិស្ណុការ អន្តរជាតិ            
សូមជូនរបាយការណ៍ ស្តីពីលទ្ធផលការងារអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ
ប្រចាំថ្ងៃ អាទិត្យ ទី ២៧ ខែ តុលា ឆ្នាំ ២០១៩
ទីតាំងឈរជើងគ្រឿងចក្រៈ តាមបណ្តោយផ្លូវលេខ៣០០( វីថីប៉ូឡូវ៉ៃ) រួមមាន៖
 - អ៊ិចស្កាវ៉ាទ័រ.................៦គ្រឿង
 - ប៊ុលដូហ្ស័រ..................១គ្រឿង
 - រ៉ូទ្បូ១២ តោនកិនបង្ហាប់..........១គ្រឿង
 - សាហ្សឺ.......................២គ្រឿង
 - រថយន្តស្ទួច 55 តោន……១គ្រឿង
 - ឡានដឹងគ្រឿងចក្រ........១គ្រឿង
 - ទ្បានបែន..............៣គ្រឿង
 - គ្រឿងបង្គុំផ្សេងៗ សំរាប់ ដំឡើង ម៉ាស៊ីនលាយបេតុង (Batching plant)
 - សាយឡូដាក់ស៊ីម៉ង់ត៍ : ……១ គ្រឿង
 - ក្បាលបុកបំបែកថ្មសំរាប់បំពាក់ជាមួយអេស្ការ…….២គ្រឿង
 - កុងទែន័រការិយាល័យ & ឃ្លាំង ........២គ្រឿង (ចូលថែម ១គ្រឿង យប់នេះ សរុប ៣គ្រឿង)
 - ម៉ាស៊ីនភ្លើង   ៣០kva .......១គ្រឿង
 - ម៉ាស៊ីនភ្លើង    ៦០kva .......១គ្រឿង
 - ដែកបន្ទះស៊ីផាយសំរាប់ទប់ដី៨មចំនួន៩៤សន្លឹក
 - ម៉ាស៊ីនបុកស៊ីផាយដោយលំញរ័: …….១ គ្រឿង
 - ម៉ាស៊ីនវ៉ាស់ស្ទង់:
 GPS (Topcon GRS) .............៣គ្រឿង
 Auto Level ...........................២គ្រឿង
 Total Station .......................២គ្រឿង
 DGPSដៃ.............................៣គ្រឿង
ចំនួន កំលាំងសរុប : ៣៥ នាក់
សកម្មភាពការងារផ្សេងៗ តាមទីតាំងនីមួយៗ ៖
(ថ្ងៃនេះ មានភ្លៀង ចាប់ពីម៉ោង ១:៣០ រសៀល ដល់ ម៉ោង ២:៣០ រសៀល)
១) វិថីអូឈើទាលលេខ ៥០០ កំណាត់ផ្លូវទី ៣ :
- បន្តការងារកាយប្រមូល សំអាតសំរាមតាមទ្រូងផ្លូវ និង ចញ្ចើមផ្លូវ រួចហើយដឹកសំរាមចេញ, កំទេចដីលាយសំរាមចេញបានសំរេចចំនួន ៣០ឡាន (១ឡាន ៧ម៣) ប្រហែល ២១០ម៉ែតគូប។
- ត្រួតពិនិត្យផលប៉ះពាល់សងខាងផ្លូវ
២) ផ្លូវលេខ ៥០០ កំណាត់ទី ២:
-កាយប្រមូលដីលាយភក់តាមចញ្ចើមផ្លូវ និង ប្រមូលសំរាម កំទេចកំទី ដឹកចេញ សំអាតផ្លូវបានចំនួន ៦ឡាន ប្រហែល ៤២ម៉ែតគូប។
- ត្រួតពិនិត្យផលប៉ះពាល់សងខាងផ្លូវ
- រុះរើ ផ្ទាំងប៉ាណូ ស្លាកយីហោ LCD កាត់ទទឹងផ្លូវ ដោះស្រាយផលប៉ះពាល់ ទីតាំងត្រូវសាងសង់ផ្លូវ។
៣) ផ្លូវលេខ ៤០០:
- ត្រួតពិនិត្យផលប៉ះពាល់សងខាងផ្លូវ
- កាយប្រមូលសំរាម កំទេចកំទី កាកសំណល់សំណង់អគារដែលដាក់តាមចញ្ចើមផ្លូវពីមុខផ្ទះ ដឹកយកចេញសំអាតផ្លូវ បានចំនួន ១ឡានធំ ២៥ម៉ែតគូប។
៤) ទីតាំង ការិយាល័យបញ្ជារការដ្ឋានសាងសង់ (site office, temporary yard)
 - នៅបន្តការងារលុបដី រុញដី បង្ហាប់ដី រៀបចំធ្វើយ៉ាត, ដំឡើងកុងទុយន័រ site office
   រោងជាងរោងពុម្ព,  ឃ្លាំងទុកដាក់អីវ៉ាន់, ចំណតគ្រឿងចក្រ, កន្លែងស្នាក់នៅកំលាំង
   ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣០០ វិថីប៉ូឡូវ៉ៃ។
-ដឹកចូល សំភារះ ដំឡើងរោងស្នាក់នៅកំលាំង មានដូចជា ដែកទីប 50x50, 50x100, C-50x100 និងសង្កសីរបង ។









របាយការណ៍ ស្តីពីលទ្ធផលការងារអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ